وَعِندَهُۥ مَفَاتِحُ ٱلْغَيْبِ لَا يَعْلَمُهَآ إِلَّا هُوَ وَيَعْلَمُ مَا فِى ٱلْبَرِّ وَٱلْبَحْرِ وَمَا تَسْقُطُ مِن وَرَقَةٍ إِلَّا يَعْلَمُهَا وَلَا حَبَّةٍ فِى ظُلُمَٰتِ ٱلْأَرْضِ وَلَا رَطْبٍ وَلَا يَابِسٍ إِلَّا فِى كِتَٰبٍ مُّبِينٍ
Khmer Translation - Rowwad Translation Centerហើយកូនសោរទាំងឡាយនៃប្រការអាថ៌កំបាំង គឺស្ថិតនៅជាមួយទ្រង់(តែមួយគត់)។ គ្មាននរណាម្នាក់ដឹងអំពីវាក្រៅពីទ្រង់ឡើយ។ ហើយទ្រង់ដឹងនូវរាល់អ្វីដែលមាននៅលើគោក និងអ្វីដែលមាននៅក្នុងសមុទ្រ។ គ្មានស្លឹកឈើមួយសន្លឹកណាដែលជ្រុះនោះឡើយ លើកលែងតែទ្រង់ដឹងអំពីវា ហើយក៏គ្មានគ្រាប់ធញ្ញជាតិណាមួយដែលកប់ក្នុងដីងងឹត ឬមានសំណើម ឬក្រៀមស្វិតនោះឡើយ លើកលែងតែមានចារទុកជាស្រេចនៅក្នុងលិខិតកំណត់ត្រាដ៏ច្បាស់លាស់(ឡាវហ៊ុលម៉ះហ៊្វូស)។
Khmer Translation - Islamic Community Development Associationហើយកូនសោទាំងឡាយនៃប្រការអាថ៌កំបាំងស្ថិតនៅនឹង ទ្រង់ ដែលគ្មាននរណាម្នាក់ដឹងពីវាក្រៅពីទ្រង់ឡើយ។ ទ្រង់ដឹងនូវ អ្វីដែលមាននៅលើគោក និងមាននៅក្នុងសមុទ្រ។ រាល់ស្លឹកឈើ មួយសន្លឹកដែលជ្រុះនោះ សុទ្ធតែទ្រង់ដឹងទាំងអស់ ហើយគ្រាប់ដែល នៅក្នុងភាពងងឹតនៃដី និងអ្វីដែលសើម ហើយនិងអ្វីដែលស្ងួតនោះ សុទ្ធតែត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់។