قُلْ أَرَءَيْتَكُمْ إِنْ أَتَىٰكُمْ عَذَابُ ٱللَّهِ أَوْ أَتَتْكُمُ ٱلسَّاعَةُ أَغَيْرَ ٱللَّهِ تَدْعُونَ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទណ្ឌកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬថ្ងៃបរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំពីអ្នកផ្សេងក្រៅពីអល់ឡោះឬ(ក្នុងខណៈពេលនោះ) ប្រសិនបើពួកអ្នកជាអ្នកដែលត្រឹមត្រូវ(ចំពោះការអះអាងរបស់ពួកអ្នក)មែននោះ?
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមក ប្រសិនបើទារុណកម្មរបស់អល់ឡោះបានមកដល់ពួកអ្នក ឬក៏ថ្ងៃ បរលោកបានមកដល់ពួកអ្នក តើពួកអ្នកនឹងបួងសួងសុំក្រៅពី អល់ឡោះឬ ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវមែននោះ?