وَجَعَلُوا۟ لِلَّهِ شُرَكَآءَ ٱلْجِنَّ وَخَلَقَهُمْ وَخَرَقُوا۟ لَهُۥ بَنِينَ وَبَنَٰتٍۭ بِغَيْرِ عِلْمٍ سُبْحَٰنَهُۥ وَتَعَٰلَىٰ عَمَّا يَصِفُونَ
Khmer Translation - Rowwad Translation Centerហើយពួកគេ(ពួកមុស្ហរីគីន)បានចាត់ទុកជិនជាដៃគូរបស់របស់អល់ឡោះ ខណៈដែលទ្រង់ជាអ្នកដែលបានបង្កើតពួកគេ។ ហើយពួកគេបានប្រឌិតកុហកថាទ្រង់មានបុត្រា និងបុត្រីជាច្រើននាក់ដោយគ្មានចំណេះដឹង។ ទ្រង់មហាបរិសុទ្ធ និងមហាខ្ពង់ខ្ពស់បំផុតអំពីអ្វីដែលពួកគេបានពិពណ៌នា។
Khmer Translation - Islamic Community Development Associationពួកគេបានចាត់ទុកជិនក្នុងការគោរពសក្ការៈជាដៃគូ ជាមួយអល់ឡោះ ខណៈដែលទ្រង់ជាអ្នកបង្កើតពួកគេនោះ ហើយ ពួកគេបានភូតកុហកដោយភាពល្ងង់ខ្លៅថាៈ ទ្រង់មានបុត្រា និង បុត្រី។ ទ្រង់ពិតជាបរិសុទ្ធអំពីអ្វីដែលពួកគេពិពណ៌នានោះ។