يَوْمَ يَبْعَثُهُمُ ٱللَّهُ جَمِيعًا فَيَحْلِفُونَ لَهُۥ كَمَا يَحْلِفُونَ لَكُمْ وَيَحْسَبُونَ أَنَّهُمْ عَلَىٰ شَىْءٍ أَلَآ إِنَّهُمْ هُمُ ٱلْكَٰذِبُونَ
Khmer Translation - Rowwad Translation Centerនៅថ្ងៃដែលអល់ឡោះបង្កើតពួកគេឱ្យរស់ឡើងវិញទាំងអស់គ្នា ពេលនោះ ពួកគេស្បថចំពោះទ្រង់ ដូចដែលពួកគេបានស្បថ(កុហក)ចំពោះពួកអ្នកដូច្នោះដែរ។ ហើយពួកគេគិតស្មានថា ពិតប្រាកដណាស់ ពួកគេអាចនឹងទទួលបានផលប្រយោជន៍(ពីការស្បថនោះ)។ តើពុំមែនទេឬ ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលភូតកុហក។
Khmer Translation - Islamic Community Development Associationនៅថ្ងៃដែលអល់ឡោះនឹងធ្វើឱ្យពួកគេទាំងអស់គ្នារស់ ឡើងវិញ ពួកគេ(ពួកពុតត្បុត)នឹងស្បថចំពោះទ្រង់ដូចពួកគេ ស្បថចំពោះពួកអ្នក(មានជំនឿ)ដែរ។ ហើយពួកគេនឹកស្មានថា ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលប្រយោជន៍ខ្លះ។ ចូរ ដឹងថាៈ ពិតប្រាកដណាស់ ពួកគេគឺជាពួកភូតកុហក។