وَمَا لَكُمْ لَا تُؤْمِنُونَ بِٱللَّهِ وَٱلرَّسُولُ يَدْعُوكُمْ لِتُؤْمِنُوا۟ بِرَبِّكُمْ وَقَدْ أَخَذَ مِيثَٰقَكُمْ إِن كُنتُم مُّؤْمِنِينَ
Khmer Translation - Rowwad Translation Centerតើមានអ្វីដែលរារាំងពួកអ្នកមិនឱ្យមានជំនឿចំពោះអល់ឡោះជាម្ចាស់ ខណៈដែលអ្នកនាំសារ(របស់ទ្រង់)កំពុងតែអំពាវនាវពួកអ្នកដើម្បីឲ្យពួកអ្នកមានជំនឿចំពោះព្រះជាម្ចាស់របស់ពួកអ្នកនោះ? ហើយពិតប្រាកដណាស់ ទ្រង់បានទទួលយកនូវកិច្ចសន្យាពីពួកអ្នករួចទៅហើយ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ។
Khmer Translation - Islamic Community Development Associationតើហេតុអ្វីបានជាពួកអ្នកគ្មានជំនឿលើអល់ឡោះខណៈ ដែលអ្នកនាំសារ(មូហាំម៉ាត់)អំពាវនាវពួកអ្នក ដើម្បីឱ្យពួកអ្នក មានជំនឿលើម្ចាស់របស់ពួកអ្នក ដោយទ្រង់ពិតជាបានទទួលយក កិច្ចសន្យារបស់ពួកអ្នក ប្រសិនបើពួកអ្នកជាអ្នកមានជំនឿមែននោះ?