يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓا۟ إِنَّمَا ٱلْخَمْرُ وَٱلْمَيْسِرُ وَٱلْأَنصَابُ وَٱلْأَزْلَٰمُ رِجْسٌ مِّنْ عَمَلِ ٱلشَّيْطَٰنِ فَٱجْتَنِبُوهُ لَعَلَّكُمْ تُفْلِحُونَ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកមានជំនឿ! ពិតប្រាកដណាស់ គ្រឿងស្រវឹង ល្បែងស៊ីសង រូបបដិមា និងព្រួញទស្សន៍ទាយ គឺជាអំពើកខ្វក់ដែលស្ថិតក្នុងទង្វើរបស់ស្ហៃតន។ ហេតុនេះ ចូរពួកអ្នកចៀសវាងឱ្យឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកមានជំនឿ. ពិតប្រាកដណាស់សុរា ល្បែងស៊ី សង គោរពបូជារូបបដិមា និងជឿព្រួញទស្សន៍ទាយវាសនា គឺជា អំពើដ៏កខ្វក់នៃទង្វើរបស់ស្ហៃតន។ ដូចេ្នះ ចូរពួកអ្នកចៀសវាងឱ្យ ឆ្ងាយពីវា សង្ឃឹមថាពួកអ្នកនឹងទទួលបានជោគជ័យ។