يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ لَا تُحَرِّمُوا۟ طَيِّبَٰتِ مَآ أَحَلَّ ٱللَّهُ لَكُمْ وَلَا تَعْتَدُوٓا۟ إِنَّ ٱللَّهَ لَا يُحِبُّ ٱلْمُعْتَدِينَ
Khmer Translation - Rowwad Translation Centerឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកកុំដាក់បម្រាមនូវរបស់ល្អៗដែលអល់ឡោះបានអនុញ្ញាតដល់ពួកអ្នក និងមិនត្រូវបំពាន(ព្រំដែនរបស់អល់ឡោះ)ឡើយ។ ពិតប្រាកដណាស់ អល់ឡោះមិនស្រលាញ់ពួកដែលបំពានឡើយ។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំដាក់បម្រាម នូវប្រការល្អ(ហាឡាល់)ដែលអល់ឡោះបានអនុញ្ញាតឱ្យពួកអ្នក ហើយចូរពួកអ្នកកុំបំពានឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ មិនស្រឡាញ់ពួកដែលបំពានឡើយ។