يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوا۟ كُونُوا۟ قَوَّٰمِينَ لِلَّهِ شُهَدَآءَ بِٱلْقِسْطِ وَلَا يَجْرِمَنَّكُمْ شَنَـَٔانُ قَوْمٍ عَلَىٰٓ أَلَّا تَعْدِلُوا۟ ٱعْدِلُوا۟ هُوَ أَقْرَبُ لِلتَّقْوَىٰ وَٱتَّقُوا۟ ٱللَّهَ إِنَّ ٱللَّهَ خَبِيرٌۢ بِمَا تَعْمَلُونَ
Khmer Translation - Rowwad Translation Centerឱបណ្តាអ្នកដែលមានជំនឿ! ចូរពួកអ្នកតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នឹងកាតព្វកិច្ចទាំងឡាយរបស់អល់ឡោះ និងតាំងខ្លួនជាសាក្សីដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌។ ហើយចូរកុំបណ្តោយឱ្យការស្អប់ខ្ពើមចំពោះក្រុមមួយធ្វើឱ្យពួកអ្នកបោះបង់នូវភាពយុត្តិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ វាគឺជិតបំផុតទៅកាន់ការកោតខ្លាច។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។
Khmer Translation - Islamic Community Development Associationឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកតាំងខ្លួនជាអ្នកដែល ប្រកាន់ខ្ជាប់នូវការពិតដើម្បីអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយ យុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បី អល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើ ឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់ នូវភាពយុត្ដិធម៌ ព្រោះវាជិតបំផុតក្នុងការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។