caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Al-Maaida វាក្យខណ្ឌ 75

ម៉ាឌីណah · revelation order 112 · 5:75

مَّا ٱلْمَسِيحُ ٱبْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ ٱلرُّسُلُ وَأُمُّهُۥ صِدِّيقَةٌ كَانَا يَأْكُلَانِ ٱلطَّعَامَ ٱنظُرْ كَيْفَ نُبَيِّنُ لَهُمُ ٱلْـَٔايَٰتِ ثُمَّ ٱنظُرْ أَنَّىٰ يُؤْفَكُونَ

Khmer Translation - Rowwad Translation Centerអាល់ម៉ាសៀហ កូនប្រុសរបស់ម៉ារីយ៉ាំ (យេស៊ូគ្រឹស្ទ បុត្រនាងម៉ារី) ពុំមែនជាអ្វីក្រៅពីជាអ្នកនាំសារម្នាក់ដូចដែលអ្នកនាំសារជាច្រើនបានកន្លងផុតទៅមុនគាត់នោះឡើយ ហើយម្តាយរបស់គាត់ គឺជាស្ត្រីដែលសច្ចៈត្រឹមត្រូវបំផុត។ អ្នកទាំងពីរចេះទទួលទានអាហារ(ដូចគេឯងដែរ)។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពិនិត្យមើលចុះថា តើយើងបានបង្ហាញភស្តុតាងយ៉ាងច្បាស់លាស់ជាច្រើនដល់ពួកគេយ៉ាងដូចម្តេច? បន្ទាប់មក ចូរអ្នកពិនិត្យមើលទៀតចុះថា តើពួកគេងាកចេញពីការពិតយ៉ាងដូចម្តេច?
Khmer Translation - Islamic Community Development Associationម៉ាសៀហកូនរបស់ម៉ារយ៉ាំគ្រាន់តែជាអ្នកនាំសារម្នាក់ ដូចបណ្ដាអ្នកនាំសារមុនៗគាត់ដែរ ហើយម្ដាយរបស់គាត់ជាស្ដ្រីត្រឹម ត្រូវបំផុត។ អ្នកទាំងពីរត្រូវការទទួលទានចំណីអាហារ។ ចូរអ្នក (មូហាំម៉ាត់)ពិចារណាមើលចុះ តើយើងបង្ហាញភស្ដុតាងជាច្រើន ដល់ពួកគេ(ពួកប្រឆាំង)យ៉ាងដូចមេ្ដច? បន្ទាប់មកចូរអ្នកពិចារណា មើលទៀតចុះ តើពួកគេងាកចេញ(ពីការពិត)យ៉ាងដូចមេ្ដច?
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70