وَإِذَا جَآءُوكُمْ قَالُوٓا۟ ءَامَنَّا وَقَد دَّخَلُوا۟ بِٱلْكُفْرِ وَهُمْ قَدْ خَرَجُوا۟ بِهِۦ وَٱللَّهُ أَعْلَمُ بِمَا كَانُوا۟ يَكْتُمُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលពួកគេ(ពួកអះលីគីតាប)បានមកជួបពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) ពួកគេនិយាយថា៖ ពួកយើងមានជំនឿហើយ។ តែធាតុពិតនៅពេលដែលពួកគេចូលមកគឺស្តិតក្នុងភាពគ្មានជំនឿ និងនៅពេលដែលពួកគេចេញទៅវិញ ក៏ដូចគ្នាដែរ។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវអ្វីដែលពួកគេលាក់បាំង។
Khmer Translation - Islamic Community Development Associationហើយនៅពេលពួកគេ(ពួកពុតត្បុតយ៉ាហ៊ូទី)បានមកជួប ពួកអ្នក(អ្នកមានជំនឿ) ពួកគេបាននិយាយថាៈ ពួកយើងជឿ ហើយ។ តែការពិតពួកគេបានចូល(មកជួបពួកអ្នក)ក្នុងលក្ខណៈ ប្រឆាំងទេ ហើយពួកគេក៏បានចេញទៅវិញក្នុងលក្ខណៈប្រឆាំង ដែរ។ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកគេបានលាក់កំបាំង។