إِنَّ ٱلَّذِينَ كَفَرُوا۟ لَوْ أَنَّ لَهُم مَّا فِى ٱلْأَرْضِ جَمِيعًا وَمِثْلَهُۥ مَعَهُۥ لِيَفْتَدُوا۟ بِهِۦ مِنْ عَذَابِ يَوْمِ ٱلْقِيَٰمَةِ مَا تُقُبِّلَ مِنْهُمْ وَلَهُمْ عَذَابٌ أَلِيمٌ
Khmer Translation - Rowwad Translation Centerជាការពិតណាស់ ពួកដែលគ្មានជំនឿ ប្រសិនបើពួកគេមានកម្មសិទ្ធិលើអ្វីៗទាំងអស់នៅលើផែនដីនេះ និងមានអ្វីដូចនឹងផែនដីនេះ(មកបន្ថែម)ទៀត ដើម្បីពួកគេយកវាទាំងនោះទៅលោះខ្លួនរបស់ពួកគេពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយក(ការលោះនោះ)ពីពួកគេដែរ ហើយពួកគេនឹងត្រូវទទួលនូវទណ្ឌកម្មដ៏ឈឺចាប់បំផុត។
Khmer Translation - Islamic Community Development Associationជាការពិតណាស់ ពួកដែលប្រឆាំង ប្រសិនបើពួកគេមាន អ្វីៗទាំងអស់នៅលើផែនដីនេះ និងមានដូចគ្នាទៀតដើម្បីលោះខ្លួន ពួកគេពីទារុណកម្មនៅថ្ងៃបរលោកក៏ដោយ ក៏គេមិនទទួលយកពី ពួកគេដែរ ហើយពួកគេនឹងត្រូវទទួលទារុណកម្មដ៏ឈឺចាប់។