وَإِن طَآئِفَتَانِ مِنَ ٱلْمُؤْمِنِينَ ٱقْتَتَلُوا۟ فَأَصْلِحُوا۟ بَيْنَهُمَا فَإِنۢ بَغَتْ إِحْدَىٰهُمَا عَلَى ٱلْأُخْرَىٰ فَقَٰتِلُوا۟ ٱلَّتِى تَبْغِى حَتَّىٰ تَفِىٓءَ إِلَىٰٓ أَمْرِ ٱللَّهِ فَإِن فَآءَتْ فَأَصْلِحُوا۟ بَيْنَهُمَا بِٱلْعَدْلِ وَأَقْسِطُوٓا۟ إِنَّ ٱللَّهَ يُحِبُّ ٱلْمُقْسِطِينَ
Khmer Translation - Rowwad Translation Centerប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿប្រយុទ្ធគ្នា ចូរពួកអ្នកផ្សះផ្សាររវាងពួកគេទាំងពីរ។ ហើយប្រសិនបើភាគីណាមួយក្នុងចំណោមភាគីទាំងពីរបានបំពានលើភាគីម្ខាងទៀត ចូរពួកអ្នកប្រយុទ្ធនឹងភាគីដែលបំពាននោះ រហូតទាល់តែពួកគេត្រឡប់ទៅរកច្បាប់របស់អល់ឡោះ។ នៅពេលដែលពួកគេបានត្រលប់(មករកច្បាប់របស់អល់ឡោះ)ហើយនោះ ចូរពួកអ្នកផ្សះផ្សាររវាងភាគីទាំងពីរដោយយុត្តិធម៌។ ហើយចូរពួកអ្នកមានភាពយុត្តិធម៌។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់បណ្តាអ្នកដែលប្រកាន់នូវភាពយុត្តិធម៌។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើមានពីរក្រុមក្នុងចំណោមអ្នកមានជំនឿ ច្បាំងគ្នា ចូរពួកអ្នកផ្សះផ្សារវាងពួកគេ។ តែប្រសិនបើក្រុមមួយ បានបំពានទៅលើក្រុមមួយទៀត ចូរពួកអ្នកច្បាំងតទល់នឹងក្រុម ដែលបំពាននោះ រហូតទាល់តែក្រុមនោះត្រឡប់ទៅរកបទបញ្ជា របស់អល់ឡោះវិញ។ ហើយប្រសិនបើពួកគេបានត្រឡប់វិញនោះ ចូរពួកអ្នកផ្សះផ្សារវាងពួកគេទាំងពីរក្រុមដោយយុត្ដិធម៌ ហើយ ចូរពួកអ្នកប្រកាន់នូវភាពយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះ ស្រឡាញ់បណ្ដាអ្នកដែលប្រកាន់យុត្ដិធម៌។