يَمُنُّونَ عَلَيْكَ أَنْ أَسْلَمُوا۟ قُل لَّا تَمُنُّوا۟ عَلَىَّ إِسْلَٰمَكُم بَلِ ٱللَّهُ يَمُنُّ عَلَيْكُمْ أَنْ هَدَىٰكُمْ لِلْإِيمَٰنِ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerពួក(អារ៉ាប់ជនបទ)ទាំងនោះគិតថា ពួកគេមានគុណបំណាច់មកលើអ្នកចំពោះការចូលអ៊ីស្លាមរបស់ពួកគេ។ ចូរអ្នកតបវិញចុះថា៖ ពួកអ្នកពុំមានគុណបំណាច់អ្វីមកលើខ្ញុំចំពោះការចូលអ៊ីស្លាមរបស់ពួកអ្នកនោះឡើយ។ ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់ទៅវិញទេដែលមានគុណបំណាច់លើពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកឱ្យមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។
Khmer Translation - Islamic Community Development Associationពួកគេចាត់ទុកថា ការចូលសាសនាអ៊ីស្លាមរបស់ពួកគេ ផ្ដល់ប្រយោជន៍ដល់អ្នក(មូហាំម៉ាត់)។ ចូរអ្នកពោលថាៈ ពួកអ្នកកុំ ចាត់ទុកការចូលសាសនាអ៊ីស្លាមរបស់ពួកអ្នកផ្ដល់ប្រយោជន៍ដល់ខ្ញុំ ឱ្យសោះ។ ផ្ទុយទៅវិញ អល់ឡោះទេដែលប្រទាននៀកម៉ាត់ដល់ ពួកអ្នក ដោយទ្រង់បានចង្អុលបង្ហាញពួកអ្នកទៅរកភាពមានជំនឿ ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។