ذَٰلِكَ بِأَنَّهُمْ قَالُوا۟ لِلَّذِينَ كَرِهُوا۟ مَا نَزَّلَ ٱللَّهُ سَنُطِيعُكُمْ فِى بَعْضِ ٱلْأَمْرِ وَٱللَّهُ يَعْلَمُ إِسْرَارَهُمْ
Khmer Translation - Rowwad Translation Centerនោះគឺដោយសារតែពួកគេបាននិយាយទៅកាន់ពួក(យូដា)ដែលមិនពេញចិត្តចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមកថា៖ ពួកយើងនឹងធ្វើតាមពួកអ្នកចំពោះកិច្ចការមួយចំនួន។ ហើយអល់ឡោះទ្រង់ដឹងបំផុតនូវរឿងសម្ងាត់របស់ពួកគេ។
Khmer Translation - Islamic Community Development Associationនោះគឺដោយសារតែពួកគេ(ពួកពុតត្បុត)បាននិយាយ ទៅកាន់ពួក(យ៉ាហ៊ូទី)ដែលបានស្អប់ខ្ពើមនូវអ្វីដែលអល់ឡោះបាន បញ្ចុះ(ឱ្យមូហាំម៉ាត់)ថាៈ ពួកយើងនឹងប្រតិបត្ដិតាមពួកអ្នកនូវ កិច្ចការមួយចំនួនប៉ុណ្ណោះ។ ហើយអល់ឡោះដឹងនូវអាថ៌កំបាំង ទាំងឡាយរបស់ពួកគេ។