وَٱلَّذِينَ ءَامَنُوا۟ وَعَمِلُوا۟ ٱلصَّٰلِحَٰتِ وَءَامَنُوا۟ بِمَا نُزِّلَ عَلَىٰ مُحَمَّدٍ وَهُوَ ٱلْحَقُّ مِن رَّبِّهِمْ كَفَّرَ عَنْهُمْ سَيِّـَٔاتِهِمْ وَأَصْلَحَ بَالَهُمْ
Khmer Translation - Rowwad Translation Centerរីឯបណ្តាអ្នកដែលមានជំនឿ និងបានសាងទង្វើកុសល ព្រមទាំងមានជំនឿចំពោះអ្វីដែលគេបានបញ្ចុះទៅលើព្យាការីមូហាំម៉ាត់ដែលវាជាការពិតមកពីព្រះជាម្ចាស់របស់ពួកគេនោះ ទ្រង់នឹងលុបលាងនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ និងកែលម្អនូវកិច្ចការទាំងឡាយរបស់ពួកគេ។
Khmer Translation - Islamic Community Development Associationរីឯបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវ ហើយនិងបានជឿនូវអ្វីដែលគេបានបញ្ចុះទៅឱ្យមូហាំម៉ាត់(គម្ពីរ គួរអាន) ដែលវាជាការពិតមកពីម្ចាស់របស់ពួកគេ គឺទ្រង់លុប បំបាត់នូវអំពើបាបទាំងឡាយរបស់ពួកគេ ហើយទ្រង់កែលំអនូវ ស្ថានភាពរបស់ពួកគេ។