caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Muhammad វាក្យខណ្ឌ 19

ម៉ាឌីណah · revelation order 95 · 47:19

فَٱعْلَمْ أَنَّهُۥ لَآ إِلَٰهَ إِلَّا ٱللَّهُ وَٱسْتَغْفِرْ لِذَنۢبِكَ وَلِلْمُؤْمِنِينَ وَٱلْمُؤْمِنَٰتِ وَٱللَّهُ يَعْلَمُ مُتَقَلَّبَكُمْ وَمَثْوَىٰكُمْ

Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដឹងចុះថា៖ ពិតប្រាកដណាស់ គ្មានព្រះជាម្ចាស់ឯណាដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ហើយចូរអ្នកសុំការអភ័យទោសចំពោះបាបកម្មរបស់អ្នក និង(សុំការអភ័យទោស)ដល់បណ្តាអ្នកមានជំនឿ ទាំងប្រុសទាំងស្រី។ ហើយអល់ឡោះទ្រង់ដឹងបំផុតពីសកម្មភាពរបស់ពួកអ្នក និងកន្លែងស្នាក់នៅរបស់ពួកអ្នក។
Khmer Translation - Islamic Community Development Associationដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ដឹងថាៈ ពិតប្រាកដណាស់ គ្មាន ម្ចាស់ណាផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ ឡើយ។ ហើយចូរអ្នកសុំអភ័យទោស(ពីអល់ឡោះ)ចំពោះបាបកម្ម របស់អ្នកនិង(បាបកម្ម)បណ្ដាអ្នកមានជំនឿប្រុស និងបណ្ដាអ្នកមាន ជំនឿស្រីចុះ។ ហើយអល់ឡោះដឹងនូវសកម្មភាពរបស់ពួកអ្នក និង កន្លែងស្នាក់នៅរបស់ពួកអ្នក។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70