وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُنَا بَيِّنَٰتٍ مَّا كَانَ حُجَّتَهُمْ إِلَّآ أَن قَالُوا۟ ٱئْتُوا۟ بِـَٔابَآئِنَآ إِن كُنتُمْ صَٰدِقِينَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌដ៏ច្បាស់លាស់របស់យើងឱ្យពួកគេស្តាប់ ពួកគេគ្មានអំណះអំណាងអ្វី ក្រៅតែពីពួកគេពោលថា៖ ចូរពួកអ្នកនាំជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់ទៅហើយនោះ)មកកាន់ពួកយើងមក ប្រសិនបើពួកអ្នកជាអ្នកទៀងត្រង់មែននោះ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលគេសូត្រនូវអាយ៉ាត់ៗដ៏ច្បាស់លាស់ របស់យើងឱ្យពួកគេស្ដាប់ ពេលនោះការអះអាងរបស់ពួកគេគ្មាន អ្វីក្រៅពីនិយាយថាៈ ចូរពួកអ្នក(មូហាំម៉ាត់ និងអ្នកមានជំនឿ)នាំ ជីដូនជីតារបស់ពួកយើង(ដែលបានស្លាប់)ឱ្យត្រឡប់មកវិញមើល ប្រសិនបើពួកអ្នកជាអ្នកនិយាយពិតនោះ។