وَقَالُوا۟ مَا هِىَ إِلَّا حَيَاتُنَا ٱلدُّنْيَا نَمُوتُ وَنَحْيَا وَمَا يُهْلِكُنَآ إِلَّا ٱلدَّهْرُ وَمَا لَهُم بِذَٰلِكَ مِنْ عِلْمٍ إِنْ هُمْ إِلَّا يَظُنُّونَ
Khmer Translation - Rowwad Translation Centerហើយពួកគេបាននិយាយថា៖ វាគ្មានអ្វីក្រៅតែពីជីវិតលោកិយរបស់យើងនោះឡើយ។ ពួកយើងស្លាប់ ពួកយើងកើត។ ហើយគ្មានអ្វីបំផ្លាញពួកយើងនោះ ក្រៅតែពី(ដំណើរទៅមុខនៃ)ពេលវេលាប៉ុណ្ណោះ។ សម្រាប់ពួកទាំងនោះ គឺគ្មានចំណេះដឹងអ្វីអំពីរឿងនោះឡើយ ហើយពួកគេក៏គ្មានអ្វីក្រៅតែពីការស្មាននោះដែរ។
Khmer Translation - Islamic Community Development Associationហើយពួកគេ(ពួកមូស្ហរីគីន)បាននិយាយថាៈ វាគ្មានអ្វី ក្រៅពីជីវិតរស់នៅរបស់ពួកយើងនៅលើលោកិយនេះឡើយ ពួក យើងស្លាប់ ហើយពួកយើងរស់។ ហើយគ្មានអ្វីមកបំផ្លាញពួកយើង ក្រៅពីពេលវេលានោះទេ។ ហើយពួកគេគ្មានចំណេះដឹងក្នុងរឿង នោះឡើយ ពួកគេគ្រាន់តែស្មានប៉ុណ្ណោះ។