أَمِ ٱتَّخَذُوا۟ مِن دُونِهِۦٓ أَوْلِيَآءَ فَٱللَّهُ هُوَ ٱلْوَلِىُّ وَهُوَ يُحْىِ ٱلْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَىْءٍ قَدِيرٌ
Khmer Translation - Rowwad Translation Centerផ្ទុយទៅវិញ ពួកគេ(ពួកមុស្ហរីគីន)បានយកអ្នកផ្សេងក្រៅពីអល់ឡោះធ្វើជាអ្នកគាំពារ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់ជាអ្នកគាំពារ ហើយទ្រង់ជាអ្នកធ្វើឲ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Khmer Translation - Islamic Community Development Associationឬមួយពួកគេ(ពួកមូស្ហរីគីន)បានយកអ្នកគាំពារផេ្សងពី ទ្រង់ឬ? ដូចេ្នះ អល់ឡោះទេដែលជាអ្នកគាំពារ និងជាអ្នកដែល ធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។