caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក An-Nisaa វាក្យខណ្ឌ 36

ម៉ាឌីណah · revelation order 92 · 4:36

وَٱعْبُدُوا۟ ٱللَّهَ وَلَا تُشْرِكُوا۟ بِهِۦ شَيْـًٔا وَبِٱلْوَٰلِدَيْنِ إِحْسَٰنًا وَبِذِى ٱلْقُرْبَىٰ وَٱلْيَتَٰمَىٰ وَٱلْمَسَٰكِينِ وَٱلْجَارِ ذِى ٱلْقُرْبَىٰ وَٱلْجَارِ ٱلْجُنُبِ وَٱلصَّاحِبِ بِٱلْجَنۢبِ وَٱبْنِ ٱلسَّبِيلِ وَمَا مَلَكَتْ أَيْمَٰنُكُمْ إِنَّ ٱللَّهَ لَا يُحِبُّ مَن كَانَ مُخْتَالًا فَخُورًا

Khmer Translation - Rowwad Translation Centerហើយចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់) និងមិនត្រូវធ្វើស្ហ៊ីរិកចំពោះទ្រង់នឹងអ្វីមួយឡើយ។ ហើយចូរពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយ ញាតិសណ្តាន ក្មេងកំព្រា ជនក្រីក្រ អ្នកជិតខាងដែលជាសាច់ញាតិ អ្នកជិតខាងដែលមិនមែនជាសាច់ញាតិ អ្នករួមដំណើរជាមួយគ្នា អ្នកដំណើរដាច់ស្បៀង និងទាសករដែលនៅក្រោមការគ្រប់គ្រងរបស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនស្រលាញ់អ្នកដែលអួតក្អេងក្អាងឡើយ។
Khmer Translation - Islamic Community Development Associationចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ហើយកុំធ្វើ ស្ហ៊ីរិកនឹងទ្រង់នូវអ្វីមួយជាដាច់ខាត។ ហើយចូរធ្វើល្អចំពោះឪពុក ម្ដាយ សាច់សាលោហិត កូនកំព្រា អ្នកក្រ អ្នកជិតខាងដែលជាសាច់ ញាតិ និងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិ និងអ្នករួមដំណើរ ជាមួយគ្នា ហើយនិងអ្នកធ្វើដំណើរដាច់ស្បៀង ព្រមទាំងទាសាទាសី របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែល អួតកេ្អងក្អាងឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70