إِنَّ ٱلَّذِينَ ءَامَنُوا۟ ثُمَّ كَفَرُوا۟ ثُمَّ ءَامَنُوا۟ ثُمَّ كَفَرُوا۟ ثُمَّ ٱزْدَادُوا۟ كُفْرًا لَّمْ يَكُنِ ٱللَّهُ لِيَغْفِرَ لَهُمْ وَلَا لِيَهْدِيَهُمْ سَبِيلًۢا
Khmer Translation - Rowwad Translation Centerពិតប្រាកដណាស់ ពួកដែលមានជំនឿ ក្រោយមកពួកគេគ្មានជំនឿ ក្រោយមកពួកគេមានជំនឿវិញ ក្រោយមកទៀត ពួកគេបែរជាគ្មានជំនឿវិញទៀត បន្ទាប់មកពួកគេកាន់តែបន្ថែមនូវភាពគ្មានជំនឿនោះ អល់ឡោះជាម្ចាស់នឹងមិនអភ័យទោសដល់ពួកគេឡើយ ហើយទ្រង់ក៏មិនចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ា(ដ៏ត្រឹមត្រូវ)នោះដែរ។
Khmer Translation - Islamic Community Development Associationពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ(ចំពោះ អល់ឡោះ) ក្រោយមកពួកគេប្រឆាំង ក្រោយមកមានជំនឿវិញ ក្រោយមកក៏ប្រឆាំងវិញទៀត ក្រោយមកពួកគេក៏បង្កើននូវការ ប្រឆាំងថែមទៀត អល់ឡោះនឹងមិនអភ័យទោសដល់ពួកគេ និង មិនចង្អុលបង្ហាញផ្លូវដល់ពួកគេជាដាច់ខាត។