فَأَصَابَهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ وَٱلَّذِينَ ظَلَمُوا۟ مِنْ هَٰٓؤُلَآءِ سَيُصِيبُهُمْ سَيِّـَٔاتُ مَا كَسَبُوا۟ وَمَا هُم بِمُعْجِزِينَ
Khmer Translation - Rowwad Translation Centerហេតុនេះ ពួកគេក៏ទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត។ ហើយពួកដែលបំពានក្នុងចំណោមពួកទាំងនោះ(ពួកមុស្ហរីគីន) ពួកគេគង់តែនឹងទទួលនូវការតបស្នងចំពោះអំពើអាក្រក់ដែលពួកគេធ្លាប់បានប្រព្រឹត្ត(ដូចពួកជំនាន់មុន)ជាមិនខាន។ ហើយពួកគេមិនអាចគេចផុត(ពីអល់ឡោះ)ឡើយ។
Khmer Translation - Islamic Community Development Associationហើយអំពើអាក្រក់ទាំងឡាយដែលពួកគេបានសាងបាន ធ្លាក់ទៅលើពួកគេ។ ហើយពួកដែលបានបំពានក្នុងចំណោមពួកទាំង នោះ(ពួកមូស្ហរីគីន) អំពើអាក្រក់ទាំងឡាយដែលពួកគេធ្លាប់បាន សាងក៏នឹងធ្លាក់លើពួកគេដែរ ហើយពួកគេមិនអាចគេចផុតឡើយ។