caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Az-Zumar វាក្យខណ្ឌ 10

ម៉ាកកah · revelation order 59 · 39:10

قُلْ يَٰعِبَادِ ٱلَّذِينَ ءَامَنُوا۟ ٱتَّقُوا۟ رَبَّكُمْ لِلَّذِينَ أَحْسَنُوا۟ فِى هَٰذِهِ ٱلدُّنْيَا حَسَنَةٌ وَأَرْضُ ٱللَّهِ وَٰسِعَةٌ إِنَّمَا يُوَفَّى ٱلصَّٰبِرُونَ أَجْرَهُم بِغَيْرِ حِسَابٍ

Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ឱបណ្តាខ្ញុំបម្រើ(របស់អល់ឡោះ)ដែលមានជំនឿ! ចូរពួកអ្នកកោតខ្លាចព្រះជាម្ចាស់របស់ពួកអ្នក។ សម្រាប់បណ្តាអ្នកដែលសាងអំពើល្អក្នុងលោកិយនេះនឹងទទួលបានផលល្អ។ ហើយផែនដីរបស់អល់ឡោះ គឺទូលំទូលាយណាស់។ តាមពិត គេនឹងប្រទានឲ្យបណ្តាអ្នកដែលអត់ធ្មត់ទាំងឡាយនូវផលបុណ្យរបស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70