caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Faatir វាក្យខណ្ឌ 37

ម៉ាកកah · revelation order 43 · 35:37

وَهُمْ يَصْطَرِخُونَ فِيهَا رَبَّنَآ أَخْرِجْنَا نَعْمَلْ صَٰلِحًا غَيْرَ ٱلَّذِى كُنَّا نَعْمَلُ أَوَلَمْ نُعَمِّرْكُم مَّا يَتَذَكَّرُ فِيهِ مَن تَذَكَّرَ وَجَآءَكُمُ ٱلنَّذِيرُ فَذُوقُوا۟ فَمَا لِلظَّٰلِمِينَ مِن نَّصِيرٍ

Khmer Translation - Rowwad Translation Centerហើយពួកគេស្រែកយ៉ាងខ្លាំងនៅក្នុងឋាននរកនោះថា៖ បពិត្រព្រះជាម្ចាស់នៃយើងខ្ញុំ! សូមព្រះអង្គមេត្តាបញ្ចេញយើងខ្ញុំ(ពីឋាននរកវិញ)ផងចុះ ដើម្បីពួកយើងនឹងសាងទង្វើកុសលជំនួសទង្វើ(អាក្រក់)ដែលពួកយើងធ្លាប់បានសាង។ (ទ្រង់បានតបថា៖) តើពុំមែនទេឬដែលយើងបានទុកអាយុជីវិតឱ្យពួកអ្នក(ក្នុងលោកិយ)ដើម្បីធ្វើការពិចារណាចំពោះជនណាដែលចង់ពិចារណា ថែមទាំងអ្នកដាស់តឿនព្រមានក៏បានមកដល់ពួកអ្នកទៀតនោះ? ហេតុនេះ ចូរពួកអ្នកភ្លក់ចុះ(នូវទណ្ឌកម្មភ្លើងនរក)។ ពិតណាស់ សម្រាប់ពួកដែលបំពាន គឺគ្មានអ្នកជួយនោះឡើយ។
Khmer Translation - Islamic Community Development Associationដោយពួកគេយំស្រែកនៅក្នុងវា(នរក)ថាៈ ឱម្ចាស់របស់ ពួកយើង. សូមទ្រង់មេត្ដាបពោ្ចញពួកយើង ដើម្បីពួកយើងនឹង សាងអំពើល្អក្រៅពីអ្វីដែលពួកយើងធ្លាប់បានប្រព្រឹត្ដកន្លងមកផង។ (អល់ឡោះបានតបវិញថា) តើយើងមិនបានពន្យារអាយុរបស់ពួក អ្នកគ្រប់គ្រាន់ ដើម្បីធ្វើការពិចារណាក្នុងវា(រយៈពេលនៅរស់) ចំពោះអ្នកដែលចង់ពិចារណាទេឬ? ហើយអ្នកដាស់តឿនព្រមាន ក៏ បានមកដល់ពួកអ្នកដែរ។ ដូចេ្នះ ចូរពួកអ្នកភ្លក្សរសជាតិ(ទារុណ- កម្ម)ចុះ។ ហើយពួកដែលបំពានគ្មានអ្នកណាជួយឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70