ثُمَّ أَوْرَثْنَا ٱلْكِتَٰبَ ٱلَّذِينَ ٱصْطَفَيْنَا مِنْ عِبَادِنَا فَمِنْهُمْ ظَالِمٌ لِّنَفْسِهِۦ وَمِنْهُم مُّقْتَصِدٌ وَمِنْهُمْ سَابِقٌۢ بِٱلْخَيْرَٰتِ بِإِذْنِ ٱللَّهِ ذَٰلِكَ هُوَ ٱلْفَضْلُ ٱلْكَبِيرُ
Khmer Translation - Rowwad Translation Centerក្រោយមក យើងបានប្រទានគម្ពីរ(គួរអាន)ដល់អ្នកដែលយើងបានជ្រើសរើសក្នុងចំណោមខ្ញុំបម្រើរបស់យើង(ប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់)។ ក្នុងចំណោមពួកគេ មានអ្នកបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ គឺមានអ្នកដែលបំពេញត្រឹមតែកាតព្វកិច្ច ហើយក្នុងចំណោមពួកគេទៀត គឺមានអ្នកដែលរួសរាន់ក្នុងការសាងអំពើល្អដោយការអនុញ្ញាតពីអល់ឡោះ។ នោះគឺជាការប្រោសប្រទានដ៏ធំធេង។
Khmer Translation - Islamic Community Development Associationបន្ទាប់មកយើងបានផ្ដល់គម្ពីរដល់បណ្ដាអ្នកដែលយើងបាន ជ្រើសរើសក្នុងចំណោមខ្ញុំរបស់យើង។ ហើយក្នុងចំណោមពួកគេមាន អ្នកដែលបំពានលើខ្លួនឯង។ ហើយក្នុងចំណោមពួកគេ មានអ្នកធុន កណ្ដាល ហើយក្នុងចំណោមពួកគេទៀតក៏មានអ្នកដែលនាំមុខគេ ក្នុងការធ្វើអំពើល្អតាមការអនុញ្ញាតរបស់អល់ឡោះដែរ។ នោះគឺ ជាការប្រោសប្រទានដ៏ធំធេង។