وَكَذَّبَ ٱلَّذِينَ مِن قَبْلِهِمْ وَمَا بَلَغُوا۟ مِعْشَارَ مَآ ءَاتَيْنَٰهُمْ فَكَذَّبُوا۟ رُسُلِى فَكَيْفَ كَانَ نَكِيرِ
Khmer Translation - Rowwad Translation Centerហើយពួកជំនាន់មុនពួកគេបានបដិសេធ(ចំពោះអ្នកនាំសាររបស់ពួកគេ)។ ហើយពួកគេ(ពួកមុស្ហរីគីនម៉ាក្កះ) មិនទាន់បានទទួល សូម្បីតែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឲ្យពួកទាំងនោះផង។ ក៏ប៉ុន្តែពួកគេបានបដិសេធនឹងបណ្តាអ្នកនាំសាររបស់យើង។ ដូច្នេះ តើទណ្ឌកម្ម(របស់យើងចំពោះពួកគេ)យ៉ាងដូចម្តេចដែរ?
Khmer Translation - Islamic Community Development Associationហើយពួកដែលពីមុនពួកគេបានបដិសេធ(នឹងបណ្ដាអ្នកនាំ សាររបស់ពួកគេ)។ហើយពួកគេ(មូស្ហរីគីន)មិនទាន់បានទទួលសូម្បី តែមួយភាគដប់នៃអ្វីដែលយើងបានប្រទានឱ្យពួកគេ(ពួកជំនាន់មុន) ផង ស្រាប់តែពួកគេបានបដិសេធនឹងបណ្ដាអ្នកនាំសាររបស់យើង។ តើទារុណកម្មរបស់យើង(ចំពោះពួកគេ)យ៉ាងដូចមេ្ដច ?