caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Saba វាក្យខណ្ឌ 43

ម៉ាកកah · revelation order 58 · 34:43

وَإِذَا تُتْلَىٰ عَلَيْهِمْ ءَايَٰتُنَا بَيِّنَٰتٍ قَالُوا۟ مَا هَٰذَآ إِلَّا رَجُلٌ يُرِيدُ أَن يَصُدَّكُمْ عَمَّا كَانَ يَعْبُدُ ءَابَآؤُكُمْ وَقَالُوا۟ مَا هَٰذَآ إِلَّآ إِفْكٌ مُّفْتَرًى وَقَالَ ٱلَّذِينَ كَفَرُوا۟ لِلْحَقِّ لَمَّا جَآءَهُمْ إِنْ هَٰذَآ إِلَّا سِحْرٌ مُّبِينٌ

Khmer Translation - Rowwad Translation Centerហើយនៅពេលដែលមានគេសូត្រវាក្យខណ្ឌទាំងឡាយរបស់យើងដ៏ច្បាស់លាស់ឱ្យពួកគេស្តាប់ ពួកគេនិយាយថា៖ ម្នាក់នេះ(ព្យាការីមូហាំម៉ាត់)គឺគ្មានអ្វីក្រៅតែពីចង់រារាំងពួកអ្នកពីអ្វីដែលជីដូនជីតារបស់ពួកអ្នកធ្លាប់បានគោរពសក្ការៈប៉ុណ្ណោះ។ ហើយពួកគេនិយាយទៀតថា៖ (គម្ពីរគួរអាន)នេះ គ្មានអ្វីក្រៅពីការប្រឌិត ភូតកុហកនោះឡើយ។ ហើយពួកដែលប្រឆាំងបាននិយាយចំពោះសេចក្តីពិត(គម្ពីរគួរអាន)នៅពេលដែលវាបានមកដល់ពួកគេថា៖ នេះគ្មានអ្វីក្រៅពីមន្តអាគមយ៉ាងច្បាស់លាស់នោះឡើយ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលអាយ៉ាត់ៗរបស់យើងដ៏ច្បាស់លាស់ ត្រូវបានសូត្រឱ្យពួកគេស្ដាប់ ពួកគេបាននិយាយថាៈ បុរសម្នាក់នេះ (មូហាំម៉ាត់)មានបំណងចង់រារាំងពួកអ្នកអំពីអ្វីដែលជីដូនជីតារបស់ ពួកអ្នកធ្លាប់បានគោរព។ ហើយពួកគេបាននិយាយទៀតថាៈ នេះ (គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការភូតកុហកដែលត្រូវគេប្រឌិតនោះឡើយ។ ហើយពួកប្រឆាំងបាននិយាយចំពោះការពិត នៅពេល ដែលវាបានមកដល់ពួកគេថាៈ នេះគ្មានអ្វីក្រៅពីមន្ដអាគមយ៉ាង ច្បាស់លាស់នោះឡើយ។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70