وَقَالَ ٱلَّذِينَ ٱسْتُضْعِفُوا۟ لِلَّذِينَ ٱسْتَكْبَرُوا۟ بَلْ مَكْرُ ٱلَّيْلِ وَٱلنَّهَارِ إِذْ تَأْمُرُونَنَآ أَن نَّكْفُرَ بِٱللَّهِ وَنَجْعَلَ لَهُۥٓ أَندَادًا وَأَسَرُّوا۟ ٱلنَّدَامَةَ لَمَّا رَأَوُا۟ ٱلْعَذَابَ وَجَعَلْنَا ٱلْأَغْلَٰلَ فِىٓ أَعْنَاقِ ٱلَّذِينَ كَفَرُوا۟ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا۟ يَعْمَلُونَ
Khmer Translation - Rowwad Translation Centerហើយពួកទន់ខ្សោយក៏បានតបទៅកាន់ពួកមេដឹកនាំវិញថា៖ ផ្ទុយទៅវិញ ពួកអ្នកបានប្រើឧបាយកលទាំងយប់ទាំងថ្ងៃ ខណៈដែលពួកអ្នកប្រើពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើងបង្កើតដៃគូសម្រាប់ទ្រង់។ ហើយពួកគេបានលាក់បាំងនូវវិប្បដិសារីនៅពេលដែលពួកគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែក។ ហើយយើងបានដាក់ច្រវាក់នៅនឹងករបស់ពួកប្រឆាំង។ តើពួកគេត្រូវបានគេតបស្នងក្រៅតែពីអ្វីដែលពួកគេបានប្រព្រឹត្តឬទេ?
Khmer Translation - Islamic Community Development Associationពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺត ក្រទមវិញថាៈ ផ្ទុយទៅវិញនោះជាឧបាយកលទាំងយប់ទាំងថ្ងៃនៅ ពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើង ធ្វើស្ហ៊ីរិកចំពោះទ្រង់។ ហើយពួកគេទាំងពីរក្រុមមានការសោកស្ដាយ យ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទារុណកម្ម។ ហើយយើង បានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នង ឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ។