وَلَقَدْ ءَاتَيْنَا دَاوُۥدَ مِنَّا فَضْلًا يَٰجِبَالُ أَوِّبِى مَعَهُۥ وَٱلطَّيْرَ وَأَلَنَّا لَهُ ٱلْحَدِيدَ
Khmer Translation - Rowwad Translation Centerហើយពិតប្រាកដណាស់ យើងបានផ្តល់ឱ្យព្យាការីហ្ទាវូទនូវការប្រោសប្រទានអំពីយើង។ (យើងបានមានបន្ទូលថា៖) ឱភ្នំ និងបក្សាបក្សីទាំងឡាយ! ចូរពួកឯងទាំងអស់គ្នាលើកតម្កើងមកចំពោះយើងជាមួយព្យាការីហ្ទាវូទចុះ។ ហើយយើងបានឱ្យដែកក្លាយទៅជាទន់សម្រាប់រូបគេ(ព្យាការីហ្ទាវូទ)។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់យើងបានផ្ដល់ឱ្យដាវូដនូវការប្រោស ប្រទានមួយពីយើង។ (ហើយយើងមានបន្ទូលថា) ឱភ្នំ និងបក្សី ទាំងឡាយ. ចូរពួកឯងទាំងអស់គ្នាសរសើរលើកតម្កើងយើងជាមួយ គេ(ដាវូដ)ចុះ។ ហើយយើងបានធ្វើឱ្យដែកទន់សម្រាប់គេ។