يَوْمَ تُقَلَّبُ وُجُوهُهُمْ فِى ٱلنَّارِ يَقُولُونَ يَٰلَيْتَنَآ أَطَعْنَا ٱللَّهَ وَأَطَعْنَا ٱلرَّسُولَا۠
Khmer Translation - Rowwad Translation Centerគឺនៅថ្ងៃដែលមុខរបស់ពួកគេត្រូវបានគេផ្កាប់ទៅក្នុងនរក។ ពួកគេនិយាយថា៖ ឱអនិច្ចាពួកយើង! គួរណាស់តែពួកយើងគោរពប្រតិបត្តិតាមអល់ឡោះ និងប្រតិបត្តិតាមអ្នកនាំសារ(របស់ទ្រង់)។
Khmer Translation - Islamic Community Development Associationនៅថ្ងៃដែលមុខរបស់ពួកគេត្រូវគេដាក់ផ្កាប់ទៅក្នុងភ្លើង នរកពួកគេនឹងនិយាយថាៈ ឱខ្លួនពួកយើងអើយ. ពួកយើងគួរណាស់ តែបានគោរពតាមអល់ឡោះ និងគោរពតាមអ្នកនាំសារ។