فَـَٔاتِ ذَا ٱلْقُرْبَىٰ حَقَّهُۥ وَٱلْمِسْكِينَ وَٱبْنَ ٱلسَّبِيلِ ذَٰلِكَ خَيْرٌ لِّلَّذِينَ يُرِيدُونَ وَجْهَ ٱللَّهِ وَأُو۟لَٰٓئِكَ هُمُ ٱلْمُفْلِحُونَ
Khmer Translation - Rowwad Translation Centerដូច្នេះ ចូរអ្នក(ឱជនមូស្លីម)ផ្តល់ជូនសាច់ញាតិ ជនក្រីក្រ និងអ្នកដំណើរដាច់ស្បៀងនូវសិទ្ធិរបស់គេ។ នោះគឺជាការប្រសើរបំផុតសម្រាប់អ្នកដែលចង់បានការពេញចិត្តពីអល់ឡោះ។ អ្នកទាំងនោះហើយ ពួកគេគឺជាអ្នកដែលទទួលបានជោគជ័យ។
Khmer Translation - Islamic Community Development Associationដូចេ្នះចូរអ្នកផ្ដល់ឱ្យញាតិសន្ដាននូវសិទ្ធិរបស់គេ(ការភ្ជាប់ សាច់សារលោហិត និងបរិច្ចាគទាន) និងអ្នកក្រីក្រ និងអ្នកធ្វើដំណើរ ដាច់ស្បៀង។ នោះគឺជាការប្រសើរបំផុតសម្រាប់បណ្ដាអ្នកដែលចង់ បានការយល់ព្រមពីអល់ឡោះ។ ហើយអ្នកទាំងនោះគឺពួកគេជាអ្នក ដែលជោគជ័យ។