وَإِذَآ أَذَقْنَا ٱلنَّاسَ رَحْمَةً فَرِحُوا۟ بِهَا وَإِن تُصِبْهُمْ سَيِّئَةٌۢ بِمَا قَدَّمَتْ أَيْدِيهِمْ إِذَا هُمْ يَقْنَطُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលយើងឱ្យមនុស្សលោកភ្លក់នូវក្តីមេត្តាករុណា គឺពួកគេសប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការអាក្រក់កើតឡើងចំពោះពួកគេដោយសារតែអ្វី(បាបកម្ម)ដែលពួកគេបានប្រព្រឹត្តដោយដៃរបស់ពួកគេនោះ បែរជាពួកគេអស់សង្ឃឹមទៅវិញ។
Khmer Translation - Islamic Community Development Associationហើយនៅពេលដែលយើងបានឱ្យមនុស្សលោកស្គាល់នូវក្ដី មេត្ដាករុណា ពួកគេក៏សប្បាយរីករាយនឹងវា។ តែប្រសិនបើប្រការ អាក្រក់បានធ្លាក់លើពួកគេដោយសារតែអ្វីដែលពួកគេបានប្រព្រឹត្ដ កន្លងមក ពេលនោះពួកគេអស់សង្ឃឹមយ៉ាងខ្លាំង។