caseriqការស្វែងរកតាមអត្ថន័យក្នុងគម្ពីរគួរអាន

ជំពូក Ar-Room វាក្យខណ្ឌ 24

ម៉ាកកah · revelation order 84 · 30:24

وَمِنْ ءَايَٰتِهِۦ يُرِيكُمُ ٱلْبَرْقَ خَوْفًا وَطَمَعًا وَيُنَزِّلُ مِنَ ٱلسَّمَآءِ مَآءً فَيُحْىِۦ بِهِ ٱلْأَرْضَ بَعْدَ مَوْتِهَآ إِنَّ فِى ذَٰلِكَ لَـَٔايَٰتٍ لِّقَوْمٍ يَعْقِلُونَ

Khmer Translation - Rowwad Translation Centerហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់ទ្រង់ គឺទ្រង់ឱ្យពួកអ្នកបានឃើញផ្លេកបន្ទោរដោយពួកអ្នកមានការភ័យខ្លាច(ពីផ្លេកបន្ទោរ) និងប្រាថ្នាចង់បាន(ទឹកភ្លៀង)។ ហើយទ្រង់បានបញ្ចុះឱ្យពួកអ្នកនូវទឹកភ្លៀងពីលើមេឃ។ ពេលនោះ ទ្រង់ក៏បានធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ ក្រោយពីវាបានងាប់(ស្ងួតហួតហែង)តាមរយៈទឹកភ្លៀងនោះ។ ពិតប្រាកដណាស់ នៅក្នុងរឿងនោះ គឺជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលចេះគិតពិចារណា។
Khmer Translation - Islamic Community Development Associationហើយក្នុងចំណោមភស្ដុតាងរបស់ទ្រង់់ គឺទ្រង់បង្ហាញពួក អ្នកនូវផេ្លកបន្ទោរជាការបន្លាចនិងជាក្ដីសង្ឃឹម(ថានឹងមានទឹក ភ្លៀង)។ ហើយទ្រង់បញ្ចុះទឹកភ្លៀងមកពីលើមេឃ និងទ្រង់ធ្វើឱ្យ ដីរស់(មានជីជាតិ)ឡើងវិញដោយសារវាបន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)។ ពិតប្រាកដណាស់នៅក្នុងរឿងនោះគឺជាភស្ដុតាងៗសម្រាប់ ក្រុមដែលចេះគិតពិចារណា។
Looking for a topic? Try the meaning search — your question is scanned across all 6,236 verses.
ភាសា — 70