قُلْ ءَامَنَّا بِٱللَّهِ وَمَآ أُنزِلَ عَلَيْنَا وَمَآ أُنزِلَ عَلَىٰٓ إِبْرَٰهِيمَ وَإِسْمَٰعِيلَ وَإِسْحَٰقَ وَيَعْقُوبَ وَٱلْأَسْبَاطِ وَمَآ أُوتِىَ مُوسَىٰ وَعِيسَىٰ وَٱلنَّبِيُّونَ مِن رَّبِّهِمْ لَا نُفَرِّقُ بَيْنَ أَحَدٍ مِّنْهُمْ وَنَحْنُ لَهُۥ مُسْلِمُونَ
Khmer Translation - Rowwad Translation Centerចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកយើងមានជំនឿចំពោះអល់ឡោះ និងអ្វី(គម្ពីរគួរអាន)ដែលគេបានបញ្ចុះមកឱ្យពួកយើង ហើយនិងអ្វីដែលគេបានបញ្ជុះទៅឲ្យព្យាការីអ៊ីព្រហ៊ីម ព្យាការីអ៊ីស្មាឯល ព្យាការីអ៊ីស្ហាក ព្យាការីយ៉ាក់កូប និងពូជពង្សរបស់ព្យាការីយ៉ាក់កូប(ដែលជាព្យាការី) ហើយនិងអ្វីដែលគេបានប្រទានឱ្យព្យាការីមូសា និងព្យាការីអ៊ីសា ព្រមទាំងអ្វី(គម្ពីរទាំងអស់)ដែលគេបានប្រទានឱ្យបណ្តាព្យាការីទាំងឡាយមកពីព្រះជាម្ចាស់របស់ពួកគេ។ ពួកយើងមិនបែងចែករវាងនរណាម្នាក់ក្នុងចំណោមពួកគេ(ព្យាការីទាំងឡាយ)ឡើយ ហើយចំពោះអល់ឡោះ(តែមួយគត់)ដែលពួកយើងប្រគល់ខ្លួន(ចូលឥស្លាម)។
Khmer Translation - Islamic Community Development Associationចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពួកយើងមានជំនឿលើ អល់ឡោះ និងអ្វីដែលគេបានបញ្ចុះ មកលើពួកយើង និងអ្វីដែល គេបានបញ្ចុះ ទៅលើអ៊ីព្រហ៊ីម អ៊ីស្មាអ៊ីល អ៊ីស្ហាក យ៉ាក់កូប និង បណ្តា កូនចៅរបស់គាត់ ហើយនិងអ្វីដែលគេបានផ្តល់ ល់ឱ្យមូសា អ៊ីសា និងបណ្ដាណាពីៗ(ដែលបានចាត់តាំង)ពីម្ចាស់របស់ពួកគេ។ ពួក យើងមិនបែងចែកនរណាម្នាក់ក្នុងចំណោមពួកគេឡើយ ហើយពួក យើងគឺជាអ្នកប្រគល់ខ្លួនចំពោះទ្រង់។