هَٰٓأَنتُمْ هَٰٓؤُلَآءِ حَٰجَجْتُمْ فِيمَا لَكُم بِهِۦ عِلْمٌ فَلِمَ تُحَآجُّونَ فِيمَا لَيْسَ لَكُم بِهِۦ عِلْمٌ وَٱللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
Khmer Translation - Rowwad Translation Centerពួកអ្នក គឺជាពួកដែលជជែកដេញដោលក្នុងរឿងដែលពួកអ្នកបានដឹង(ពាក់ព័ន្ធនឹងកិច្ចការសាសនារបស់ពួកអ្នក និងអ្វីដែលគេបញ្ចុះមកកាន់ពួកអ្នក)។ ដូច្នេះ ហេតុអ្វីបានជាពួកអ្នកជជែកដេញដោលចំពោះរឿង(ព្យាការីអ៊ីព្រហ៊ីម)ដែលពួកអ្នកគ្មានចំណេះដឹងអំពីវាសោះបែបនេះ? ហើយអល់ឡោះទ្រង់ដឹងបំផុត ខណៈដែលពួកអ្នកមិនដឹងឡើយ។
Khmer Translation - Islamic Community Development Associationពួកអ្នកទាំងនេះហើយ គឺជាពួកដែលបានឈ្លោះប្រកែក គ្នាចំពោះអ្វីដែលពួកអ្នកដឹងពីមូលហេតុរបស់វា តែហេតុអ្វីបានជា ពួកអ្នកឈ្លោះប្រកែកគ្នាចំពោះអ្វី(រឿងអ៊ីព្រហ៊ីម)ដែលពួកអ្នក មិនដឹងពីមូលហេតុរបស់វានោះ? ហើយអល់ឡោះដឹង តែពួកអ្នក មិនដឹងឡើយ។