يَٰٓأَهْلَ ٱلْكِتَٰبِ لِمَ تُحَآجُّونَ فِىٓ إِبْرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوْرَىٰةُ وَٱلْإِنجِيلُ إِلَّا مِنۢ بَعْدِهِۦٓ أَفَلَا تَعْقِلُونَ
Khmer Translation - Rowwad Translation Centerឱពួកអះលីគីតាប! ហេតុអ្វីបានជាពួកអ្នកដេញដោលគ្នាអំពីសាសនារបស់ព្យាការីអ៊ីព្រហ៊ីម ខណៈដែលគេមិនបានបញ្ចុះគម្ពីរតាវរ៉ត និងអ៊ិនជីលនោះឡើយ លើកលែងតែក្រោយពី(ជំនាន់)គាត់។ តើពួកអ្នកមិនចេះគិតពិចារណាទេឬ?
Khmer Translation - Islamic Community Development Associationឱអះលីគីតាប. ហេតុអ្វីបានជាពួកអ្នកឈ្លោះប្រកែកគ្នា ក្នុងរឿងអ៊ីព្រហ៊ីម ខណៈដែលគម្ពីរតាវរ៉តនិងគម្ពីរអ៊ិញជីលត្រូវបាន គេបញ្ចុះក្រោយពីអ៊ីព្រហ៊ីមនោះ? តើពួកអ្នកមិនពិចារណាទេឬ?