فَمَنْ حَآجَّكَ فِيهِ مِنۢ بَعْدِ مَا جَآءَكَ مِنَ ٱلْعِلْمِ فَقُلْ تَعَالَوْا۟ نَدْعُ أَبْنَآءَنَا وَأَبْنَآءَكُمْ وَنِسَآءَنَا وَنِسَآءَكُمْ وَأَنفُسَنَا وَأَنفُسَكُمْ ثُمَّ نَبْتَهِلْ فَنَجْعَل لَّعْنَتَ ٱللَّهِ عَلَى ٱلْكَٰذِبِينَ
Khmer Translation - Rowwad Translation Centerដូចនេះ ជនណាដែលជជែកដេញដោលនឹងអ្នក(ឱព្យាការីមូហាំម៉ាត់)ក្នុងរឿងនោះ(រឿងរ៉ាវរបស់ព្យាការីអ៊ីសា) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ ចូរអ្នកពោល(ទៅកាន់ពួកគេ)ថា៖ សូមពួកអ្នកមកទីនេះ! យើងនឹងហៅកូនចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក ហើយនិងភរិយារបស់ពួកយើងនិងភរិយារបស់ពួកអ្នក ព្រមទាំងខ្លួនពួកយើងនិងខ្លួនពួកអ្នក។ បន្ទាប់មក ពួកយើងនឹងទទូច(ទៅកាន់អល់ឡោះ)សុំឲ្យបណ្ដាសារបស់អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។
Khmer Translation - Islamic Community Development Associationហើយអ្នកណាដែលបានជជែកដេញដោលអ្នកអំពីរឿង នោះ(រឿងរបស់អ៊ីសា)ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយ នោះ ចូរអ្នកពោលថាៈ សូមពួកអ្នកមកទីនេះ. យើងនឹងហៅកូន ចៅរបស់ពួកយើងនិងកូនចៅរបស់ពួកអ្នក និងភរិយារបស់ពួកយើង និងភរិយារបស់ពួកអ្នក និងខ្លួនពួកយើងនិងខ្លួនពួកអ្នក បន្ទាប់មក ពួកយើងនឹងអង្វរសុំ(អល់ឡោះ)ឱ្យការដាក់បណ្ដាសារបស អល់ឡោះធ្លាក់ទៅលើពួកដែលភូតកុហក។