وَإِذْ قَالَتِ ٱلْمَلَٰٓئِكَةُ يَٰمَرْيَمُ إِنَّ ٱللَّهَ ٱصْطَفَىٰكِ وَطَهَّرَكِ وَٱصْطَفَىٰكِ عَلَىٰ نِسَآءِ ٱلْعَٰلَمِينَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹកឃើញ ខណៈដែលម៉ាឡាអ៊ីកាត់បាននិយាយ(ទៅកាន់ម៉ារយ៉ាំ)ថា៖ ឱម៉ារយ៉ាំ! ជាការពិតណាស់ អល់ឡោះជាម្ចាស់បានជ្រើសរើសអ្នក និងបានជម្រះសម្អាតអ្នក ហើយទ្រង់បានជ្រើសរើសអ្នកឱ្យមានភាពល្អប្រសើរលើសស្ដ្រីផេ្សងៗនៅលើលោកនេះ(ក្នុងជំនាន់អ្នក)។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលម៉ាឡាអ៊ីកាត់បានពោល ថាៈ ឱម៉ារយ៉ាំ. អល់ឡោះបានជ្រើសរើសអ្នក និងបានសំអាតអ្នក ហើយទ្រង់បានលើកតម្កើងអ្នកឱ្យលើសពីស្ដ្រីផេ្សងៗនៅលើលោក (នៅជំនាន់នោះ)។