لَٰكِنِ ٱلَّذِينَ ٱتَّقَوْا۟ رَبَّهُمْ لَهُمْ جَنَّٰتٌ تَجْرِى مِن تَحْتِهَا ٱلْأَنْهَٰرُ خَٰلِدِينَ فِيهَا نُزُلًا مِّنْ عِندِ ٱللَّهِ وَمَا عِندَ ٱللَّهِ خَيْرٌ لِّلْأَبْرَارِ
Khmer Translation - Rowwad Translation Centerក៏ប៉ុន្តែ បណ្តាអ្នកដែលកោតខ្លាចព្រះជាម្ចាស់របស់ពួកគេ សម្រាប់ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ពួកគេនឹងស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពីអល់ឡោះ(សម្រាប់ពួកគេ)។ ហើយអ្វីដែលមាននៅឯអល់ឡោះ គឺល្អប្រសើរសម្រាប់បណ្តាអ្នកដែលសាងទង្វើកុសល។
Khmer Translation - Islamic Community Development Associationក៏ប៉ុន្ដែបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេវិញ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពី អល់ឡោះ។ ហើយអ្វីៗដែលមកពីអល់ឡោះនោះ គឺប្រសើរបំផុត សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។