وَإِذْ أَخَذَ ٱللَّهُ مِيثَٰقَ ٱلَّذِينَ أُوتُوا۟ ٱلْكِتَٰبَ لَتُبَيِّنُنَّهُۥ لِلنَّاسِ وَلَا تَكْتُمُونَهُۥ فَنَبَذُوهُ وَرَآءَ ظُهُورِهِمْ وَٱشْتَرَوْا۟ بِهِۦ ثَمَنًا قَلِيلًا فَبِئْسَ مَا يَشْتَرُونَ
Khmer Translation - Rowwad Translation Centerហើយចូរអ្នក(ឱព្យាការីមូហាំម៉ាត់)នឹកឃើញ នៅពេលដែលអល់ឡោះទ្រង់បានដាក់កិច្ចសន្យាដ៏ម៉ឺងម៉ាត់ទៅលើពួកដែលគេផ្តល់គម្ពីរឲ្យថា ពួកអ្នកត្រូវតែបកស្រាយបំភ្លឺវា(គម្ពីររបស់អល់ឡោះ)ដល់មនុស្សលោក ហើយពួកអ្នកមិនត្រូវលាក់បាំងវានោះឡើយ។ ក៏ប៉ុន្តែពួកគេបែរជាបោះបង់វា(កិច្ចសន្យា)ដាក់ពីក្រោយខ្នងពួកគេ ហើយបានប្តូរវាជាមួយនឹងកម្រៃបន្តិចបន្តួចទៅវិញ។ ពិតជាអាក្រក់បំផុត កម្រៃដែលពួកគេប្តូរយកនោះ។
Khmer Translation - Islamic Community Development Associationហើយ(ចូរចងចាំ)នៅពេលដែលអល់ឡោះបានយក កិច្ចសន្យាពីពួកដែលគេបានផ្ដល់គម្ពីរឱ្យ(យ៉ាហ៊ូទី និងណាសរ៉នី) ដើម្បីឱ្យពួកអ្នកបំភ្លឺវាដល់មនុស្សលោក ហើយកុំឱ្យពួកអ្នកលាក់ បាំងវា ប៉ុន្ដែពួកគេបានបោះបង់វានៅពីក្រោយខ្នងរបស់ពួកគេ ហើយពួកគេបានលក់(ប្ដូរ)វានឹងតម្លៃដ៏តិចតួចបំផុត។ ដូចេ្នះ អ្វី ដែលពួកគេបានលក់(ប្ដូរ)នោះគឺអាក្រក់បំផុត។