ٱلَّذِينَ قَالَ لَهُمُ ٱلنَّاسُ إِنَّ ٱلنَّاسَ قَدْ جَمَعُوا۟ لَكُمْ فَٱخْشَوْهُمْ فَزَادَهُمْ إِيمَٰنًا وَقَالُوا۟ حَسْبُنَا ٱللَّهُ وَنِعْمَ ٱلْوَكِيلُ
Khmer Translation - Rowwad Translation Centerគឺបណ្តាអ្នកដែលមនុស្សលោក(ពួកមុស្ហរីគីន)បាននិយាយទៅកាន់ពួកគេថា៖ "ពិតប្រាកដណាស់ ពួកគេ(សត្រូវ)បានប្រមូលគ្នាដើម្បីប្រយុទ្ធនឹងពួកអ្នក។ ហេតុនេះ ចូរពួកអ្នកខ្លាចពួកគេចុះ"។ ក៏ប៉ុន្តែ ពួកគេកាន់តែមានជំនឿខ្លាំងឡើង ហើយពួកគេថែមទាំងនិយាយថា៖ អល់ឡោះជាម្ចាស់តែមួយគត់គឺគ្រប់គ្រាន់ហើយសម្រាប់ពួកយើង ហើយទ្រង់ជាអ្នកគាំពារដ៏ប្រសើរបំផុត។
Khmer Translation - Islamic Community Development Associationនិងបណ្ដាអ្នកដែលមនុស្សលោកបាននិយាយទៅកាន់ ពួកគេថាៈ ពិតប្រាកដណាស់មនុស្សលោកនឹងប្រមូលផ្ដុំគ្នាប្រឆាំង នឹងពួកអ្នក ដូចេ្នះចូរពួកអ្នកខ្លាចពួកគេ ផ្ទុយទៅវិញវាធ្វើឱ្យជំនឿ របស់ពួកគេកាន់តែកើនឡើងថែមទៀត ហើយពួកគេបាននិយាយ ថាៈ អល់ឡោះតែមួយគត់គឺគ្រប់គ្រាន់សម្រាប់ពួកយើង ហើយទ្រង់ ជាអ្នកគាំពារដ៏ល្អប្រសើរបំផុត។