كُنتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِٱلْمَعْرُوفِ وَتَنْهَوْنَ عَنِ ٱلْمُنكَرِ وَتُؤْمِنُونَ بِٱللَّهِ وَلَوْ ءَامَنَ أَهْلُ ٱلْكِتَٰبِ لَكَانَ خَيْرًا لَّهُم مِّنْهُمُ ٱلْمُؤْمِنُونَ وَأَكْثَرُهُمُ ٱلْفَٰسِقُونَ
Khmer Translation - Rowwad Translation Centerពួកអ្នក(ឱប្រជាជាតិរបស់ព្យាការីមូហាំម៉ាត់) គឺជាប្រជាជាតិមួយដែលល្អប្រពៃជាងគេបំផុតដែលគេបានបញ្ចេញ(បង្កើត)មកសម្រាប់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាពីអំពើអាក្រក់ ព្រមទាំងមានជំនឿចំពោះអល់ឡោះ។ ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ(លើព្យាការីមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុតសម្រាប់ពួកគេ។ ក្នុងចំណោមពួកគេ(ពួកអះលីគីតាប) គឺមានអ្នកដែលមានជំនឿ តែភាគច្រើននៃពួកគេ គឺជាពួកដែលប្រព្រឹត្តល្មើស(អជំនឿ)។
Khmer Translation - Islamic Community Development Associationពួកអ្នក(ប្រជាជាតិរបស់មូហាំម៉ាត់)គឺជាប្រជាជាតិ ដ៏ល្អប្រពៃបំផុតដែលត្រូវបានគេបង្កើតឡើងសម្រាប់់មនុស្សលោក ដោយពួកអ្នកប្រើគ្នាឱ្យធ្វើអំពើល្អ និងហាមឃាត់គ្នាអំពីអំពើអាក្រក់ ព្រមទាំងពួកអ្នកមានជំនឿលើអល់ឡោះ។ ប្រសិនបើពួកអះលី គីតាបមានជំនឿ(លើមូហាំម៉ាត់)នោះ វាគឺជាការប្រសើរបំផុត សម្រាប់ពួកគេ។ ពួកគេមួយចំនួនជាអ្នកមានជំនឿ តែពួកគេភាគ ច្រើនជាពួកដែលមិនគោរពតាមបទបញ្ជារបស់អល់ឡោះឡើយ។