وَلَئِن سَأَلْتَهُم مَّن نَّزَّلَ مِنَ ٱلسَّمَآءِ مَآءً فَأَحْيَا بِهِ ٱلْأَرْضَ مِنۢ بَعْدِ مَوْتِهَا لَيَقُولُنَّ ٱللَّهُ قُلِ ٱلْحَمْدُ لِلَّهِ بَلْ أَكْثَرُهُمْ لَا يَعْقِلُونَ
Khmer Translation - Rowwad Translation Centerហើយប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សួរពួកគេថា៖ តើនរណាជាអ្នកបញ្ចុះទឹកភ្លៀងពីលើមេឃ រួចបានឱ្យដីនោះមានជីវិតឡើងវិញតាមរយៈទឹកភ្លៀងក្រោយពីវាបានស្ងួតហួតហែងហើយនោះ ពួកគេប្រាកដជាឆ្លើយថា៖ គឺអល់ឡោះជាម្ចាស់។ ចូរអ្នកពោលថា៖ រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។ ផ្ទុយទៅវិញ ភាគច្រើននៃពួកគេមិនគិតពិចារណាឡើយ។
Khmer Translation - Islamic Community Development Associationហើយប្រសិនបើអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើអ្នកណាដែលបានបញ្ចុះទឹកភ្លៀងពីលើមេឃ ហើយធ្វើឱ្យដីរស់(មានជីជាតិ)ឡើងវិញ បន្ទាប់ពីវាស្លាប់(គ្មានជីជាតិ)នោះ? ពួកគេពិតជា នឹងឆ្លើយថាៈ គឺអល់ឡោះ។ ចូរអ្នកពោលថាៈ រាល់ការសរសើរគឺ ចំពោះអល់ឡោះ។ ផ្ទុយទៅវិញពួកគេភាគច្រើនមិនដឹងឡើយ។