فَكُلًّا أَخَذْنَا بِذَنۢبِهِۦ فَمِنْهُم مَّنْ أَرْسَلْنَا عَلَيْهِ حَاصِبًا وَمِنْهُم مَّنْ أَخَذَتْهُ ٱلصَّيْحَةُ وَمِنْهُم مَّنْ خَسَفْنَا بِهِ ٱلْأَرْضَ وَمِنْهُم مَّنْ أَغْرَقْنَا وَمَا كَانَ ٱللَّهُ لِيَظْلِمَهُمْ وَلَٰكِن كَانُوٓا۟ أَنفُسَهُمْ يَظْلِمُونَ
Khmer Translation - Rowwad Translation Centerហើយយើងបានដាក់ទណ្ឌកម្មរាល់ក្រុមនីមួយ(ខាងលើ)ព្រោះតែបាបកម្មរបស់គេ។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានបញ្ជូនដុំថ្មទៅលើគេ(ក្រុមព្យាការីលូត)។ ហើយក្នុងចំណោមពួកគេ មានអ្នកដែលត្រូវសម្រែកយ៉ាងខ្លាំងឆក់យកជីវិតគេ(ក្រុមព្យាការីសឡេះ និងក្រុមព្យាការីស្ហ៊ូអែប)។ ក្នុងចំណោមពួកគេ មានអ្នកដែលយើងបានធ្វើឱ្យដីស្រូបយករូបគេ(ករូន)។ ហើយក្នុងចំណោមពួកគេផងដែរ គឺមានអ្នកដែលយើងពន្លិចទៅក្នុងទឹក(ក្រុមព្យាការីនួហ ហ្វៀរអោន និងហាម៉ាន)។ ហើយអល់ឡោះពិតជាមិនបានបំពានលើពួកគេនោះឡើយ ក៏ប៉ុន្តែពួកគេទៅវិញទេដែលបំពានលើខ្លួនឯងនោះ។
Khmer Translation - Islamic Community Development Associationដូចេ្នះ យើងបានបំផ្លាញក្រុមនីមួយៗដោយសារតែបាបកម្ម របស់គេ។ ហើយក្នុងចំណោមពួកគេមានអ្នកខ្លះយើងបានបញ្ចុះភ្លៀងថ្មទៅលើគេ និងអ្នកខ្លះក្នុងចំណោមពួកគេត្រូវសម្រែកយ៉ាង ខ្លាំងឆក់យកគេ ហើយអ្នកខ្លះក្នុងចំណោមពួកគេយើងបានធ្វើឱ្យដី ស្រូបយកជីវិតរបស់គេ ហើយមានអ្នកខ្លះទៀតក្នុងចំណោមពួកគេ យើងបានពន្លិចក្នុងទឹក។ ហើយអល់ឡោះមិនចង់ធ្វើបាបពួកគេ ឡើយ តែពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។