وَعَادًا وَثَمُودَا۟ وَقَد تَّبَيَّنَ لَكُم مِّن مَّسَٰكِنِهِمْ وَزَيَّنَ لَهُمُ ٱلشَّيْطَٰنُ أَعْمَٰلَهُمْ فَصَدَّهُمْ عَنِ ٱلسَّبِيلِ وَكَانُوا۟ مُسْتَبْصِرِينَ
Khmer Translation - Rowwad Translation Centerហើយ(យើងក៏បានបំផ្លាញ)ក្រុមអាទ និងក្រុមសាមូទផងដែរ។ ពិតប្រាកដណាស់ វាបានបញ្ជាក់យ៉ាងច្បាស់ដល់ពួកអ្នក(អ្នកស្រុកម៉ាក្កះ)អំពីលំនៅឋានទាំងឡាយរបស់ពួកគេ។ ហើយស្ហៃតនបានតុបតែងលម្អចំពោះពួកគេនូវទង្វើរបស់ពួកគេ រួចបានរារាំងពួកគេពីមាគ៌ាត្រឹមត្រូវ ខណៈដែលពួកគេ ជាអ្នកដែលមើលឃើញច្បាស់(នូវការពិត)។
Khmer Translation - Islamic Community Development Associationហើយ(យើងបានបំផ្លាញ)ក្រុមអាដ និងក្រុមសាមូដដែល វាពិតជាបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកអ្នកអំពីលំនៅដ្ឋានទាំង ឡាយរបស់ពួកគេ។ ហើយស្ហៃតនបានលំអចំពោះពួកគេនូវទង្វើ (អាក្រក់)របស់ពួកគេ និងវាបានរារាំងពួកគេអំពីមាគ៌ា(របស់ អល់ឡោះ)ខណៈដែលពួកគេជាអ្នកដឹងច្បាស់ហើយនោះ។