وَلَقَدْ أَرْسَلْنَا نُوحًا إِلَىٰ قَوْمِهِۦ فَلَبِثَ فِيهِمْ أَلْفَ سَنَةٍ إِلَّا خَمْسِينَ عَامًا فَأَخَذَهُمُ ٱلطُّوفَانُ وَهُمْ ظَٰلِمُونَ
Khmer Translation - Rowwad Translation Centerហើយជាការពិតណាស់ យើងបានបញ្ជូនព្យាការីនួហទៅកាន់ក្រុមរបស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលប្រាំបួនរយហាសិបឆ្នាំ។ (តែពួកគេបានដិសេធ)។ ពេលនោះ ទឹកជំនន់(ដ៏ធំមួយ)ក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេ គឺជាពួកដែលបំពាន។
Khmer Translation - Islamic Community Development Associationហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ ហើយគេបានរស់នៅជាមួយពួកគេអស់រយៈពេលមួយពាន់ ឆ្នាំខ្វះតែហាសិបឆ្នាំប៉ុណ្ណោះ(៩៥០ឆ្នាំ)។ ក្រោយមកទឹកជំនន់បាន ឆក់យកពួកគេ ខណៈដែលពួកគេជាពួកដែលបំពាន។