وَمَا كُنتَ تَرْجُوٓا۟ أَن يُلْقَىٰٓ إِلَيْكَ ٱلْكِتَٰبُ إِلَّا رَحْمَةً مِّن رَّبِّكَ فَلَا تَكُونَنَّ ظَهِيرًا لِّلْكَٰفِرِينَ
Khmer Translation - Rowwad Translation Centerហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់រំពឹងថា គេនឹងបញ្ចុះគម្ពីរ(គួរអាន)ទៅកាន់អ្នកនោះឡើយ។ ក៏ប៉ុន្តែនោះដោយសារក្តីមេត្តាករុណាពីព្រះជាម្ចាស់របស់អ្នក(ចំពោះអ្នក)ប៉ុណ្ណោះ។ ដូច្នេះ ចូរអ្នកកុំធ្វើជាអ្នកជួយជ្រោមជ្រែងដល់ពួកប្រឆាំងឱ្យសោះ។
Khmer Translation - Islamic Community Development Associationហើយអ្នកមិនធ្លាប់សង្ឃឹមថា គេនឹងបញ្ចុះគម្ពីរ(គួរអាន) ឱ្យអ្នកឡើយ។ ប៉ុន្ដែដោយសារក្ដីមេត្ដាករុណាពីម្ចាស់របស់អ្នក (ទ្រង់់បានបញ្ចុះវាឱ្យអ្នក)។ ដូចេ្នះ ចូរអ្នកកុំធ្វើជាអ្នកជ្រោមជ្រែង ដល់ពួកប្រឆាំងឱ្យសោះ។