وَأَوْحَيْنَآ إِلَىٰٓ أُمِّ مُوسَىٰٓ أَنْ أَرْضِعِيهِ فَإِذَا خِفْتِ عَلَيْهِ فَأَلْقِيهِ فِى ٱلْيَمِّ وَلَا تَخَافِى وَلَا تَحْزَنِىٓ إِنَّا رَآدُّوهُ إِلَيْكِ وَجَاعِلُوهُ مِنَ ٱلْمُرْسَلِينَ
Khmer Translation - Rowwad Translation Centerហើយយើងបានផ្តល់សារទៅកាន់ម្តាយរបស់ព្យាការីមូសាថា៖ ចូរនាងបំបៅគេចុះ។ តែប្រសិនបើនាងមានការព្រួយបារម្ភចំពោះរូបគេ ចូរបណ្តែតគេតាមទន្លេ(នីល)ចុះ។ ហើយចូរនាងកុំព្រួយបារម្ភ និងកុំកើតទុក្ខ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់រូបគេមកកាន់នាងវិញ ហើយនឹងធ្វើឲ្យរូបគេស្ថិតក្នុងចំណោមអ្នកនាំសារទាំងឡាយ។
Khmer Translation - Islamic Community Development Associationហើយយើងបានផ្ដល់ប្រផ្នូលទៅកាន់ម្ដាយមូសាថាៈ ចូរអ្នក បំបៅគេចុះ។ តែប្រសិនបើអ្នកព្រួយបារម្ភចំពោះគេ(មូសា) ចូរអ្នក ដាក់បណ្ដែតគេតាមទនេ្ល(នីល)ចុះ ហើយចូរអ្នកកុំភ័យខ្លាច និងកុំ ព្រួយបារម្ភឱ្យសោះ។ ពិតប្រាកដណាស់ យើងនឹងត្រឡប់គេឱ្យអ្នក វិញ ហើយយើងនឹងតែងតាំងគេជាអ្នកនាំសារមួយរូបក្នុងចំណោម អ្នកនាំសារទាំងឡាយរបស់យើង។