فَلَمَّا جَآءَهُمُ ٱلْحَقُّ مِنْ عِندِنَا قَالُوا۟ لَوْلَآ أُوتِىَ مِثْلَ مَآ أُوتِىَ مُوسَىٰٓ أَوَلَمْ يَكْفُرُوا۟ بِمَآ أُوتِىَ مُوسَىٰ مِن قَبْلُ قَالُوا۟ سِحْرَانِ تَظَٰهَرَا وَقَالُوٓا۟ إِنَّا بِكُلٍّ كَٰفِرُونَ
Khmer Translation - Rowwad Translation Centerហើយនៅពេលដែលសេចក្តីពិត(ព្យាការីមូហាំម៉ាត់)បានទៅដល់ពួកគេ ពួកគេបែរជានិយាយថា៖ ហេតុអ្វីបានជាគេ(អល់ឡោះ)មិនផ្ដល់ឱ្យគាត់ដូចអ្វីដែលគេបានផ្ដល់ឱ្យព្យាការីមូសា? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តើពុំមែនទេឬដែលពួកគេ(ពួកយូដា)ក៏បានប្រឆាំងនឹងអ្វីដែលគេបានផ្ដល់ឲ្យព្យាការីមូសាកាលពីមុនដែរនោះ? ពួកគេបាននិយាយថា៖ វាទាំងពីរនេះ(គម្ពីរតាវរ៉តនិងគម្ពីរគួរអាន) គឺជាមន្តអាគមដែលវាជួយជ្រោមជ្រែងគ្នាទៅវិញទៅមកប៉ុណ្ណោះ ហើយពួកគេនិយាយទៀតថា៖ ពិតប្រាកដណាស់ ពួកយើងគឺជាអ្នកប្រឆាំងរាល់អ្វីៗ(ដែលមាននៅក្នុងវា)។
Khmer Translation - Islamic Community Development Associationតែនៅពេលដែលការពិត(មូហាំម៉ាត់)របស់យើងបានមក ដល់ពួកគេ ពួកគេបែរជានិយាយថាៈ ហេតុអ្វីបានជាអល់ឡោះមិន ប្រទានឱ្យគេ(មូហាំម៉ាត់)ដូចអ្វីដែលគេបានប្រទានឱ្យមូសា? (ឱ មូហាំម៉ាត់. ចូរអ្នកពោលទៅកាន់ពួកមូស្ហរីគីនថា) តើពួកគេ(ពួកយ៉ាហ៊ូទី)មិនបានបដិសេធនឹងអ្វីដែលគេបានប្រទានឱ្យមូសាពីមុន ទេឬ? ពួកគេ(ពួកមូស្ហរីគីន)បានតបថាៈ ទាំងពីរនេះ(គម្ពីរតាវរ៉ត និងគម្ពីរគួរអាន)គឺជាមន្ដអាគមដែលបានជួយជ្រោមជ្រែងគ្នាទៅ វិញទៅមក។ ហើយពួកគេនិយាយទៀតថាៈ ពិតប្រាកដណាស់ ពួក យើងគឺជាអ្នកបដិសេធរាល់អ្វី(ដែលមាននៅក្នុងគម្ពីរទាំងពីរនេះ)។