أَمَّن جَعَلَ ٱلْأَرْضَ قَرَارًا وَجَعَلَ خِلَٰلَهَآ أَنْهَٰرًا وَجَعَلَ لَهَا رَوَٰسِىَ وَجَعَلَ بَيْنَ ٱلْبَحْرَيْنِ حَاجِزًا أَءِلَٰهٌ مَّعَ ٱللَّهِ بَلْ أَكْثَرُهُمْ لَا يَعْلَمُونَ
Khmer Translation - Rowwad Translation Centerឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង ហើយបានបង្កើតឲ្យមានទន្លេជាច្រើននៅចន្លោះវា ហើយនិងបានបង្កើតឱ្យមានភ្នំជាច្រើននៅលើវា ព្រមទាំងបង្កើតឱ្យមានរបាំងនៅចន្លោះរវាងសមុទ្រពីរ(ល្អប្រសើរជាង)? តើមានព្រះឯណា(ដែលអាចធ្វើដូច្នោះ)រួមជាមួយនឹងអល់ឡោះជាម្ចាស់ដែរឬទេ? ផ្ទុយទៅវិញ ភាគច្រើននៃពួកគេ គឺមិនដឹងឡើយ។
Khmer Translation - Islamic Community Development Associationឬមួយអ្នកដែលបានធ្វើឱ្យផែនដីមានលំនឹង និងបានបង្កើត ឱ្យមានទនេ្លជាច្រើននៅតាមចន្លោះរបស់វា ហើយនិងបានបង្កើតឱ្យ មានភ្នំជាច្រើនដើម្បីទប់ស្កាត់ការរញ្ជួយ ព្រមទាំងធ្វើឱ្យមានរនាំង បាំងរវាងសមុទ្រពីរ(ទឹកប្រៃ និងទឹកសាប)ប្រសើរជាង? តើមាន ម្ចាស់ផេ្សងដែលត្រូវគោរពសក្ការៈរួមជាមួយអល់ឡោះឬ? ផ្ទុយ ទៅវិញពួកគេភាគច្រើនគឺមិនដឹងឡើយ។